(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បញ្ញវន្តខ្មែរដែលបានឆ្លងកាត់ច្រើនជំនាន់ តាំងពីសម័យសង្គមរាស្ត្រនិយម បានអំពាវនាវដល់មហាអំណាចទាំងឡាយ ដែលតែងតែយកប្រទេសកម្ពុជា ក៏ដូចជាប្រទេស និងតំបន់ដទៃទៀត ជាទីលាននៅប្រកួតប្រជែងអំណាចនោះ សូមឱ្យបញ្ឈប់សកម្មភាពទាំងនេះទៀតទៅ ដើម្បីភាពសុខសាន្តរបស់ពិភបលោក។ បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់ Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ទីប្រឹក្សាផ្ទាល់របស់សម្ដេចធីបតី ហ៊ុន ម៉ាណែត រូបនេះបានបន្តថា៖ «រយៈពេល២០-៣០ឆ្នាំហើយ មិនដែលឃើញប្រទេសមហាអំណាចណាមួយចង់ឲ្យកម្ពុជារីកចម្រើននោះទេ ហើយនៅពេលដែលខ្មែរប្រឹងរស់ ខ្មែរអភិវឌ្ឍ បែរជាចង់បំផ្លាញទៅវិញ»។
សូមទស្សនិកជនទស្សនា និងស្តាប់ការលើកឡើងរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដូចតទៅ៖