(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១៤នាក់ និងរងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, បត់គ្រោះថ្នាក់ ២លើក, មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែង១លើក, ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២០នាក់ (យប់៤នាក់)។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ១,៩២២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៦១៧គ្រឿង និងពិន័យសរុប ចំនួន ១,៣០៤គ្រឿង ៕