(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយលោក Ryoji Fujita អគ្គនាយកនៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងជានាយកនៃរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក ដោយមានការចូលរួមពីសំណាក់ ឯកឧពីថ្នាក់ដឹកនាំ និងប្រតិភូនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ជំនួបនេះមានគោលបំណងស្វែងរកកាលានុវត្ដលើកិច្ចសហប្រតិបត្ដិការរវាងក្រសួង ជាមួយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក ក្នុងទិសដៅរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បានប្រគល់មួកសុវត្ថិភាពចំនួន ១០០មួក ជូនដល់ក្រសួង ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕