(សៀមរាប)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិតអញ្ជើញ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បំភ្លឺករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗជាច្រើន ដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌។
ក្នុងលិខិតអញ្ជើញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការបង្ហោះរបស់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃកុមារកម្ពុជា។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រាប់ឲ្យម្ចាស់គណនីខាងលើ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖០០នាទីរសៀល នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប៕