(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ដោយកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជាឡើងវិញ។ សមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងលោក ជា សុផារ៉ា ជាប្រធាន ដោយមានសមាជិក២៦រូប។ ក្រៅពីនោះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំងសមាសភាព អគ្គលេខាធិការដ្ឋាននៃ គណៈស្ថាបត្យករកម្ពុជាផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖