(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានប្រាប់ទៅកងកម្លាំងត្រៀមប្រចាំការគ្រប់ពេល ដើម្បីការពារទប់ស្កាត់ក្រុមបង្កអសន្តិសុខ ប្រឆាំងរាជរដ្ឋាភិបាល។
នៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រីស្នងការ បានដឹកនាំគណប្រតិភូស្នងការដ្ឋាន ចុះសួរសុខទុកនិងនាំអំ ណោយជាគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិការចំនួន៥លានរៀល ចែកជូនដល់ នគរបាលវរការពារព្រំដែនលេខ៦១៩ ចំនួន១៣០រូប ក្នុងឱកាសនៃពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
មានមតិសំណេះសំណាលជាមួយនិងលោក នាយ-នាយរងនគរបាលវរៈការ ពារព្រំដែននៅក្នុងទីបញ្ជាការវរៈនៅរសៀលនោះលោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើរឲ្យសួរសុខទុដល់កងកម្លាំងនគរបាលវរពី សំណាក់នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាល និងឯកឧត្តអភិ បាលខេត្តក្រចេះ ដល់កម្លាំងនគរបាលវរការពារព្រំដែនលេខ៦១៩ទាំងអស់។
លោកឧត្តមសេនីយ៍ លន់ សុផាត បានជម្រុញឲ្យកង កម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវរូសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា។ បន្ថែមពីលើនេះលោកឧត្តមសេនីយ៍លន់ សុផាត បានសម្តែងនូវការកោតសសើរនិង លើកទឹកចិត្តដល់កម្លាំងនគរបាលវរការពារព្រំដែន ដែលកន្លងមកមានការយកចិត្តទុកដាក់ និងភារកិច្ចការងារ បានសហការគ្នាជាមួយប្រទេសជាប់ព្រំដែនដើម្បីរួមគ្នារក្សាបានល្អនូវ សន្តិសុខតាមខ្សែរបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍លន់ សុផាត ក៏បានដាក់ចេញនូវទិសដៅផែនការយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងនគរបាល វរការពារព្រំដែនលើកិច្ចការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោងឲ្យជាប់ជាប្រចាំ ដើម្បីរង់ចាំ ទទួលបទអគ្គស្នងការក៏ដូចជាគណបញ្ជាការឯកភាពខេត្ត ទប់ស្កាត់នូវក្រុមតវ៉ាបះប៉ោមួយចំនួនដែលប្រឆាំងរាជរដ្ឋាភិបាលដែលជារដ្ឋភិបាលស្របច្បាប់ចេញពីការបោះឆ្នោត។
បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ សួង ចំរើន មេបញ្ជាការវរការ ពារព្រំដែនលេខ៦១៩ បានឲ្យដឹងថា ព្រំដែនប្រទេសកម្ពុជា ខេត្តក្រចេះមានព្រំដែនជាប់និង ប្រទេសវៀតណាមចំងាយ៧៤គីឡូ៥០០មែត្រ។
ចំណែកឯសភាពការព្រំដែនសម្រាប់ខេត្ត ក្រចេះនិងខេត្តប៊ិញភឿក ប្រទេសវៀតណាម ក៏មិនធ្លាប់កើតមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ នោះទេ៕