(ក្រចេះ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី ននិងជាប្រធានសហភាពអង្គការសង្គមសុីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកការប្រឌិតព័ត៌មានក្លែងក្លាយរបស់លោក សម រង្ស៉ី ចំពោះកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
ជាមួយគ្នានេះដែរ លោកក៏សូមនាំបងប្អូនមកមើលទិន្នភាពច្រកព្រំដែនត្រពាំងស្រែ ស្ថិតក្នុងស្រុកស្នូល ខេត្តក្រចេះ ដែលជាតំបន់ស្ថិតក្នុងគម្រោង CLV ឬ DTA។
លោក មួង សូនី បានថ្លែងថា៖ «មានទំនិញជាច្រើនបានដឹកនាំដូចជា ដំឡូង កៅស៊ូ ស្រូវ ស្វាយចន្ទី ជាដើម ខេត្តទាំង៤មានភាពរីកចម្រើន នាំកំណើនសេដ្ឋកិច្ច ពន្ឋដារ ជូនជាតិយើង ខុសពីការអះអាងរបស់លោក សម រង្សុី»។
លោក មួង សូនី បានបន្តថា តាមរយៈការចុះទៅនេះ សមាគមក្រុមការងារ១០០រាត្រី សូមកោតសរសើរចំពោះកងសម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សាការពារក្រវ៉ាត់ព្រំដែនកម្ពុជា និងសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងតាមដានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាព្រំដែនរបស់កម្ពុជាបានយ៉ាងល្អប្រសើរ បានធ្វើអោយព្រំដែនរបស់កម្ពុជាទទួលបានកម្លាំងគាំពាដ៏ល្អមួយកម្រិតទៀត។
សមាគមក្រុមការងារ១០០រាត្រី បានពិនិត្យឃើញភូមិសាស្រ្តព្រំដែន ជាពិសេសខេត្តក្រចេះ ប្រជាពលរដ្ឋតាមក្រវ៉ាត់ព្រំដែនភាគច្រើនបានប្រកបរបរដាំដំឡូង ស្វាយច័ន្ទី ដំណាំកៅស៊ូ និងដំណាំស្រូវ ដោយបានប្រមូលផលយកទៅលក់ដើម្បីជីវភាពរស់នៅយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋមានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ដែលនេះគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍព្រំដែន៕