(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើចថា នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៤នេះ(ថ្ងៃទី១៧ម៉ោងសហរដ្ឋអាមេរិក) បើនិយាយអំពីទង្វើនិងសកម្មភាពរបស់បុគ្គល សម រង្ស៊ី និងគូកនរបស់ខ្លួនមួយដំបរស្វា ដែលខំប្រឹងដើរចុះថ្នល់ផោមនៅទីក្រុងទ្បូវែល Lowell សហរដ្ឋអាមេរិក ដើម្បីសម្ដែងនៅពីមុខកាមេរ៉ាទូរស័ព្ទដៃបង្ហោះតាមបណ្ដាញសង្គម ក្នុងគោលបំណងបញ្ជូនផោមស្អុយរបស់ខ្លួនឲ្យដល់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ស្រុកស្រែចំការឲ្យងើបទ្បើងដើរចុះថ្នល់បះបោរធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺមិនបានរសាត់តាមខ្យល់ស្អុយមកដល់ស្រុកខ្មែរឡើយ។
ពីព្រោះស្ថានភាពនៅទូទាំងប្រទេសកម្ពុជា មិនមានចលាចល ភាពវឹកវរណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុល បំភ្លៃ ប្រឌិតរឿង របស់មេផោមដើរចុះថ្នល់នៅសហរដ្ឋអាមេរិកនោះទេ។ តែផ្ទុយទៅវិញ គេបែរជាឃើញប្រជាពលរដ្ឋខ្មែរនៅតែប្រកបមុខរបរ និងធ្វើការងារប្រចាំថ្ងៃរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ពិសេសមានការជួបជុំក្រុមគ្រួសារសាច់ញាត្ដិបងប្អូន មិត្ដភ័ត្រ្ដក្នុងពីធីសែនក្បាលទឹក ដើម្បីឧទ្ទិសកុសលដល់កុងម៉ាជីដូនជីតាទៅតាមជំនឿ ប្រពៃណី របស់បងប្អូនខ្មែរជាប់ខ្សែស្រឡាយចិន ពោរពេញដោយភាពសប្បាយរីករាយរៀងៗខ្លួន។ ដូច្នេះទង្វើរបស់មេផោមសម រង្ស៊ី មិនខុសពីពាក្យចាស់បុរាណពោលថា "បើមិនខ្មេះទេកុំផោម នាំឲ្យខ្មាសគេ" ព្រោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឆ្អែតឆ្អន់នឹងរដ្ឋប្រហារដែលនាំឲ្យប្រទេសធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាប់សម្លាប់គ្នាមិនចេះចប់មិនចេះហើយដ៏សោកសៅបំផុត៕