(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច (ង៧០) បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៧ និងទី១៨ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ចំនួន៤ក្រុម បានចុះបាញ់ថ្នាំការពារ សម្លាប់មូសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានបញ្ចប់សព្វគ្រប់ចំនួន៤សង្កាត់ ស្មើ៣១ភូមិ លើ៧សង្កាត់ ៦១ភូមិ គឺសង្កាត់ចាក់អង្រែលើ បានគ្រប់ចំនួនទាំង៨ភូមិ។ សង្កាត់ស្ទឹងមានជ័យទី១បានគ្រប់ចំនួនទាំង៨ភូមិ បានបញ្ចប់នៅម៉ោង ៩៖៣០នាទី។ ស្ទឹងមានជ័យទី២ បានគ្រប់ចំនួនទាំង៩ភូមិ បានបញ្ចប់ នៅម៉ោង១០៖៣០នាទីយប់។ ស្ទឹងមានជ័យទី៣ បានគ្រប់ចំនួនទាំង៦ភូមិ បានបញ្ចប់នៅម៉ោង១០យប់។
នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់ចោមចៅទី១ នៅភូមិទួលពង្រ ភូមិត្រពាំងរំចេក សហគមន៍ពង្រសែនជ័យ ដោយក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូស នៅវេលាម៉ោង៨យប់។
សម្រាប់យុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មាន៧ខណ្ឌ ១២សង្កាត់ ដោយ៖
ក្រុមទី១-បានបាញ់នៅខណ្ឌមានជ័យ មាន១សង្កាត់ គឺសង្កាត់ចាក់អង្រែក្រោម
ក្រុមទី២-នៅខណ្ឌសែនសុខ មាន១សង្កាត់ គឺសង្កាត់ ភ្នំពេញថ្មី
ក្រុមទី៣ និងក្រុមទី៤ នៅខណ្ឌពោធិ៍សែនជ័យ មាន២សង្កាត់ គឺសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣
ក្រុមទី៥- នៅខណ្ឌឫស្សីកែវ មាន១សង្កាត់ គឺសង្កាត់ឫស្សីកែវ
ក្រុមទី៦ និងក្រុមទី៧ នៅខណ្ឌទួលគោក មាន២សង្កាត់ គឺសង្កាត់បឹងកក់ទី២ និងសង្កាត់ទឹកល្អក់ទី១។
ក្រុមទី៨ និងក្រុមទី៩ នៅខណ្ឌបឹងកេងកង មាន២សង្កាត់ គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២។
ក្រុមទី១០ និងក្រុមទី១១ និងក្រុមទី១២ នៅខណ្ឌដូនពេញ មាន៣សង្កាត់ គឺសង្កាត់ស្រះចក សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់៕