(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ជួន សារ៉េត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ក្រាបក្រុមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស លាបពណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំលើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម។ 

លោកឧត្តមសេនីយ៍ត្រី ជួន សារ៉េត បានបន្តថា ក្នុងនាមទីបញ្ជាការដ្ឋានការពារអាកាសក៏បានរៀបចំរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕