(ស្វាយរៀង)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានប្តូររូបភាព Profile ជឿជាក់លើរាជរដ្ឋាភិបាល និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីការពន្យល់បន្ថែមទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសដាច់ខាតចំពោះ ទង្វើទាំងឡាយណា ដែលបំភ្លៃព័ត៌មាន ញុះញង់ បង្កចលាចលសង្គម បំផ្លាញសមិទ្ធផលជាតិ ប្រឆាំងឧត្តមប្រយោជន៍ ប្រជាជន ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរារាំងដំណើរការអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានេះមន្ទីអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សូមគាំទ្ររាជរដ្ឋាភិបាល​ ចំពោះទិសដៅអភិវឌ្ឍន៍ និងអភិរក្សបណ្តាខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពរីកចម្រើន ជាពិសេសផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដែលជាខឿនការពារជាតិតាមព្រំដែនដ៏រឹងមាំ៕