(ភ្នំពេញ)៖ ដោយសារតែមានការញុះញង់អូសទាញ ការបំផុសបំផុលឱ្យមានការប្រមូលផ្ដុំតវ៉ាប្រឆាំង និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទើបគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពតាមខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យនៅតាមផ្លូវជាតិសំខាន់ដែលចូលមករាជធានីភ្នំពេញ។
ជាក់ស្ដែង នៅផ្លូវជាតិលេខ៣ និងលេខ៤ គណៈបញ្ជាការឯកភាពខណ្ឌកំបូល និងគណៈបញ្ជាការឯកភាពពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យសន្តិសុខ សណ្ដាប់ធ្នាប់ ជៀសវាងមានក្រុមឆ្លៀតឱកាសជ្រុលនិយមដែលចង់ចូលមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ដើម្បីផ្ដួលរំលំតាមការអំពាវនាវរបស់ក្រុមប្រឆាំងទុច្ចរិតក្រៅប្រទេស។
ម្យ៉ាងទៀត ការត្រួតពិនិត្យនេះក៏ដើម្បីរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាបញ្ហាសន្តិសុខទូទៅជូនប្រជាពលរដ្ឋអ្នកដំណើរ កុំឱ្យមានការព្រួយបារម្ភ ភ័យខ្លាច៕