(កោះកុង)៖ ក្រុមការងារគ្រប់គ្រងសិស្ស អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណក ម្ពុជា -ឡាវ-វៀតណាម ដែលបានផ្តួចផ្តើមដោយសម្តេចតេជោ ដើម្បីផលប្រយោជន៍ នៃសន្តិភាព ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅខេត្តជាព្រំដែននៃប្រទេសទាំង៣។

ក្រុមការងារគ្រប់គ្រងសិស្ស(អ.ម.ត) ខេត្តកោះកុង ថ្លែងថា៖
១-យើងខ្ញុំទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
២-យើងខ្ញុំទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA
៣-យើងខ្ញុំទាំងអស់គ្នាប្រកាសប្រឆាំងទាំងស្រុងប្រឆាំងដាច់ខាត ចំពោះទង្វើរបស់ក្រុមជនអកតិដែលបានញុះញង់ បំភ្លឺព័ត៌មានមានបំណងធ្វើបដិវត្តន៍ពណ៌បង្កភ្លើងសង្គ្រាម បង្ហូរឈាមនៅកម្ពុជា
៤-យើងទាំងអស់គ្នាស្អប់ខ្ពើមសង្រា្គម
៥-យើងរួមគ្នាដើម្បីថែរក្សាសន្តិភាពស្ថិរភាពនយោបាយសុខសុវត្ថិភាពសង្គមដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត៕