(ព្រះសីហនុ)៖ រដ្ឋបាលខេត្តសីហនុរួមមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលបានផ្តួចផ្តើមដោយសម្តេចតេជោ ដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជន ជាពិសេសប្រជាជនរស់នៅខេត្តជាប់ព្រំដែននៃប្រទេសទាំង៣។
រដ្ឋបាលខេត្តសីហនុសូមគាំទ្ររាជរដ្ឋាភិបាល ចំពោះទិសដៅអភិវឌ្ឍន៍ និងអភិរក្សបណ្តាខេត្តជាប់ព្រំដែន ឲ្យកាន់តែមានភាពរីកចម្រើន ជាពិសេសផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដែលជាខឿនការពារជាតិតាមព្រំដែនដ៏រឹងមាំ។
ការប្រកាសគាំទ្រនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសកម្មពិធីប្រជុំផ្សព្វផ្សាយការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋបាលក្រុងស្រុកទាំងប្រាំ មន្ទីរ អង្គភាព និងកម្លាំងទាំងបីប្រភេទ ចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ៕