(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានអ្នកស្លាប់៦នាក់ដែលជាគ្រួសារសាច់ញាតិនឹងគ្នា និងរងរបួស១ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺន័រ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការឱ្យដឹងពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃ១៧ សីហា ២០២៤។

គ្រោះថ្នាក់នេះបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់១នាក់៖
១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)
២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)
៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លាប់នៅកន្លែងកើតហេតុ)
៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)
៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)
៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)
៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ តែក៏បានស្លាប់នៅមន្ទីរពេទ្យ)៕