(កោះកុង)៖ នៅរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រមូលផ្តុំកម្លាំងប្រជុំជួរ ត្រួតពិនិត្យកម្លាំង គ្រឿងបំពាក់ និងសម្ភារៈរក្សាសណ្តាប់ធ្នាប់ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាប ក្រុមប្រឆាំងប្រើឧបាយកល ប្រឆាំង ប្រឌិតព័ត៌មាន ប្រើលេសបាត់បង់ទឹកដី កៀរគរមនុស្សឲ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត ការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕