(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសត្រៀមអន្តរាគមន៍ បង្ក្រាប និងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គមបំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់របស់កម្ពុជា។

ជាមួយគ្នានេះ កម្លាំងអាវុធហត្ថក៏បានត្រៀមខ្លួនរួចហើយដែរ សម្រាប់កិច្ចអន្តរាគមន៍ និងបង្ក្រាបភ្លាមៗចំពោះបទល្មើសលួច ឆក់ ប្លន់ បង្កអំពើហិង្សា និងប្រព្រឹត្តបទឧក្រិដ្ឋណាមួយ ដែលក្រុមឆ្លៀតឱកាសនៅពេលនេះ៕