(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអញ្ជេីញដឹកនាំ សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យវប្បធម៌ និងមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីតំណាងក្រុង ស្រុក ទាំង៩ និងសិក្ខាកាមសរុប ប្រមាណជា ១១០នាក់ នៅមន្ទីរវប្បធម៌ និងវិចិត្រខេត្តកំពង់ស្ពឺ។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដេីម្បីពង្រឹងដល់អ្នកប្រកបមុខរបរក្នុងវិស័យវប្បធម៌ ឱ្យប្រកាន់ខ្ជាប់នូវ ក្រម សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ រក្សាក្បួនខ្នាតខ្មែរគ្រប់ទម្រង់ឱ្យបានល្អ ចៀសវាងចម្លងស្នាដៃពីប្រទេសជិតខាង៕