(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ឃាត់ខ្លួនជនសង្ស័យ៧២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់១២នាក់
* ⁠ករណីប្រេីប្រាស់១៣ករណី ឃាត់៤០នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៧៤២ករណី ឃាត់ខ្លួន១៦៧៦៦នាក់ (ស្រី១៣៤៤នាក់)៕