(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងចែករម្លែកនូវទស្សនវិស័យល្អៗជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស លើវិស័យឧស្សាហកម្មឌីជីថលនៅកម្ពុជា ឲ្យកាន់តែខ្លាំងឡើងប្រកបដោយគុណភាព។
ថ្លែងយ៉ាងក្បោះក្បើយចំពោះមុខអ្នកជំនាញជាច្រើននាក់ក្នុងកិច្ចប្រជុំកំពូលធនធានមនុស្សនៅកម្ពុជាឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងសណ្ឋាគារមួយ នៅភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធា
រណៈ បានផ្តល់នូវទស្សន វិស័យជាយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍធន ធានមនុស្សនៅកម្ពុជា និងសង្កត់ ធ្ងន់លើតម្រូវការចាំបាច់ក្នុងការបណ្តុះទេព កោសល្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នាពេលខាងមុខ។
កិច្ចប្រជុំកំពូលនេះ រៀបចំឡើងក្រោមប្រធានបទ «ការគ្រប់គ្រងទេពកោសល្យ ការរៀបចំផែនការជោគជ័យនិងការអភិ
វឌ្ឍភាពជាអ្នកដឹកនាំក្នុងសម័យឌីជីថល» ក្រោមគោលបំណងចម្បង ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យឈានឆ្ពោះទៅរក វិស័យឧស្សាហកម្មឌីជីថល។
ព្រឹត្តិការណ៍នេះមានការប្រមូលផ្តុំនូវអ្នកជំនាញគ្រប់គ្រងជាន់ខ្ពស់ អ្នកជំនាញផ្នែកធនធានមនុស្ស និងអ្នកដឹកនាំគំនិតក្នុងវិស័យឧស្សាហកម្ម សម្រាប់កិច្ចពិភាក្សាដ៏សកម្ម និងសិក្ខាសាលារៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែងពេញមួយថ្ងៃ ក៏ដូចជាផ្តោតលើយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ ការអភិវឌ្ឍទេពកោសល្យ និងភាពជាអ្នកដឹកនាំ ព្រមទាំងការរៀបចំផែនការបន្តវេន។
ដំណើរការនៃកិច្ចប្រជុំកំពូលនេះគឺមានសារៈសំខាន់ណាស់ ស្របពេលដែលប្រទេសកម្ពុជាកំពុង ឈានទៅមុខក្នុងការ ផ្លាស់ប្ដូរខ្លួនក្នុងយុគសម័យឌីជីថល។ នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរបច្ចេក វិទ្យាយ៉ាងឆាប់រហ័សនេះ ការកកើតឡើងនៃឧស្សាហកម្មថ្មីៗ វិស័យថ្មីៗ និងឱកាសថ្មីៗកំពុងលេចឡើង។ អនាគតនៃការងារតម្រូវឱ្យមានសំណុំជំនាញថ្មីៗ រួមមានជំនាញផ្នែកបញ្ញា ទំនាក់ទំនងមនុស្ស បច្ចេកវិទ្យា និងការគ្រប់គ្រង។
ការបំពាក់បំប៉នកម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញទាំងនេះ ដើម្បីឆ្លងកាត់បរិបទថ្មីនេះ គឺជាការចាំបាច់សម្រាប់ប្រទេសជាតិក្នុងការកសាងកម្លាំងពលកម្មប្រកបដោយថាមពល និងភាពធន់ ដើម្បីជួយពង្រីកឱកាសសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុង រយៈពេល២៥ឆ្នាំខាងមុខ ស្របតាមគោល នយោបាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
របៀបវារៈដ៏ទូលំទូលាយនៃកិច្ចប្រជុំកំពូលនេះ រួមមានការពិភាក្សាជាក្រុមស្តីពីប្រធាន បទ "ការស្វែងរកសមត្ថភាពសំខាន់ៗសម្រាប់ទេសភាពធុរកិច្ចនៃថ្ងៃស្អែក៖ ការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត" ដោយ មានវាគ្មិនចូលរួមដូចជាលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវាគ្មិនមកពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីមកចែករំលែកបទពិសោធន៍។
អ្វីដែលបង្កើនតម្លៃកិច្ចប្រជុំកំពូលនេះបន្ថែមទៀត គឺសុន្ទរកថាគន្លឹះស្តីពីការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដែលជាគ្រឹះសំខាន់នៃកំណើនប្រកប ដោយចីរភាព និងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងទេពកោសល្យ។ លើសពីនេះទៀត នឹងមានបទបង្ហាញស្តីពីនិន្នាការគ្រប់គ្រងទេពកោសល្យ និងបញ្ហាប្រឈម ព្រមទាំងឱកាសពិសេសៗនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ផងដែរ។
សិក្ខាសាលាអន្តរកម្ម ប្រកបដោយភាពរស់រវើក ស្តីពីការលើកកម្ពស់វប្បធម៌ ភាព ជាអ្នកដឹកនាំប្រកបដោយការចូលរួម និងការសម្របសម្រួលកិច្ចសន្ទនាប្រកប ដោយប្រសិទ្ធភាព អំពីទេព កោសល្យនៅកម្រិតក្រុមប្រឹក្សាភិបាល នឹងលើកទឹកចិត្តឱ្យអ្នកចូលរួមបានស្វែងយល់ កាន់តែស៊ី ជម្រៅអំពីបញ្ហាប្រឈមដែលអ្នកដឹកនាំផ្នែកធនធានមនុស្សជួបប្រទះ និងស្វែងរកវិធីសាស្រ្តដែលពួកគេអាចដើរតួនាទីឱ្យកាន់ តែប្រកបដោយយុទ្ធសាស្ត្រនៅក្នុងស្ថាប័នរបស់ពួកគេ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការរៀបចំផែនការបន្តវេន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ គឺនឹងមានការរៀបចំវគ្គសិក្សាឯកទេសចំនួន៤ ស្តីអំពីការអភិវឌ្ឍធនធានមនុស្ស ទេពកោសល្យ ភាពជាអ្នកដឹកនាំ និងស្ថាប័ន ដែលនឹងផ្តល់ឱ្យអ្នកដឹកនាំនូវចំណេះដឹងស៊ីជម្រៅ ឧបករណ៍ និងដំណើរការនានា ដើម្បីពង្រឹងយុទ្ធសាស្រ្តរបស់ពួកគេសម្រាប់ការផ្លាស់ប្ដូរបរិបទអាជីវកម្ម និងមនុស្ស។
កិច្ចប្រជុំកំពូលនេះ ក៏រួមមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាង Sequoia Group និង MR Training and Jobs Center (MRTJC) ផងដែរ។
អនុស្សរណៈយោគយល់នេះ បង្ហាញពីកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗចំនួន៥ដូចជា៖ ការអភិវឌ្ឍធនធាន មនុស្ស និងទេពកោសល្យ ភាពជាអ្នកដឹក នាំ និងការអភិវឌ្ឍស្ថាប័នចីរភាព សហ គមន៍ នៃការអនុវត្តន៍ (CoP) សម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស និងការសហការបង្កើតចំណេះដឹងនៅក្នុងចំណុចដែលមានផលប្រយោជន៍ទៅវិញ ទៅមក។ អនុស្សរណៈយោគយល់នេះក៏នឹងពង្រឹង ការយកចិត្តទុកដាក់រួមរបស់ភាគីទាំង២ ចំពោះការ បំពេញតម្រូវការអភិវឌ្ឍធន ធានមនុស្ស ទាំងវិស័យសាធារណៈ និងឯកជន៕