(អ៉ីសូ-ចិន)៖ ប្រតិភអ្នកសារព័ត៌មានល្បីៗរបស់កម្ពុជា ដែលមានពីអង្គភាពព័ត៌មាន Fresh News, ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) និងសារព័ត៌មាន AMS ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីសប្តាហ៍រូបថត និងវីដេអូអន្តរជាតិមេគង្គ-ឡានឆាង ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីក្រុង Yushu ខេត្តឈីងហៃ ប្រទេសចិន ដែលជាប្រភពដើមទន្លេរមេគង្គ (តំបន់ខ្ពង់រាបទីបេ) ។
កម្មវិធីដំបូង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ប្រតិភូមមកពី ៦ប្រទេសតាមដងទន្លេងមេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា វៀតណាម រួមទាំងប្រតិភូអ្នកសារព័ត៌មានផងដែរនោះ មានចំនួនជាង ១២០នាក់ បានទស្សនានៅសារមន្ទីរទីក្រុងអ៉ីសូ ខេត្តឈីងហៃ ប្រទេសចិន។
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា គោលបំណងទស្សនកិច្ចសារមន្ទីរទីក្រុងអ៉ីសូនេះ ដើម្បីបង្ហាញអំពីទីតាំងទីក្រុងអ៉ីសូ ជាប្រភពទន្លេរសំខាន់ៗចំនួន៣ គឺទន្លេរយ៉ាងសេរ, ទន្លេរលឿង និងទន្លេរមេគង្គ។
ក្នុងឱកាសនោះ អ្នកចូលរួមក៏អាចស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ ដែលជនជាតិដើម ស្វែងយល់ពីបុរេប្រវត្តិ ពូជរុក្ខជាតិ សត្វជាច្រើន៕