Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ ចូលរួមដាក់បិណ្ឌនៅវត្តចំនួន២ ក្នុងខេត្តកំពង់ធំ ហើយឧបត្ថម្ភបច្ច័យមួយចំនួន ដើម្បីកែលម្អសមិទ្ធផលក្នុងវត្ត

25-09-2016 15:54

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ និង លោកស្រី ខៀវ សីណា ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីធនាគារជាតិមួយចំនួន បានអញ្ចើញចូលរួមកាន់បិណ្ឌនៅវត្តក្រសាំងតេន (វត្តល្វា) និងវត្តហប់ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានចូលរួមបច្ច័យមួយចំនួន ដើម្បីកសាង និងឧបត្ថមឥដ្ឋការ៉ូ និងក្លោងទ្វារដល់វត្តទាំងពីរ។

សម្រាប់វត្តក្រសាំងតេន ទទួលបានបច្ច័យសម្រាប់កសាងចំនួន ១លានកៅសិបមួយម៉ឺនរៀល ប្រាក់ដុល្លារចំនួន១០០ដុល្លារ និងឥដ្ឋការ៉ូសម្រាប់ក្រាលឧបដ្ឋានសាលាមានបណ្តោយប្រវែង ៣៧ គុណ ២៧ ម៉ែត្រ និងបានប្រគេនទៅដល់ចៅអធិការវត្ត២០ម៉ឺនរៀន ភិក្ខសាមណេ ១៣អង្គ ដោយក្នុងមួយអង្គៗទទួលបាន៥ម៉ឺនរៀលផងដែរ។

ដោយឡែក វត្តហប់ ទទួលបាននៅបច្ច័យសំរាប់កសាងវត្ត ១លាន៨០ម៉ឺន៣ពាន់រៀល និងជួយឧបត្ថម្ភកសាងក្លោងទ្វាវត្តហប់ ប្រមាណជាង ១ម៉ឺនដុល្លារ ព្រមទាំងប្រគេនចៅអធិការវត្ត ២០ម៉ឺន ភិក្ខុសាមណេ ក្នុងមួយអង្គៗ ១០ម៉ឺនរៀលទៀតផង។

ជាមួយគ្នានេះលោកទេសាភិបាល និងលោកស្រី បានប្រគេនចង្ហាន់ គ្រឿង ឧបភោគ បរិភោគ និងបច្ច័យ ប្រគេនចៅអធិការវត្ត ភិក្ខសាមណេ ដែលក្នុងមួយៗវត្តទទួលបានអង្ករ១បាវ ស្ករសរ១បាវ ទឹកសុទ្ធ៥កេះ ទឹកក្រូច៤កេះ បាកាស២កេះ មី៣កេះ ត្រីខ៥យួរ តែ២យួរ ទឹកត្រីនិងទឹកស៊ីវ៤យួរ អំបិល៥គីឡូរ៕