(ភ្នំពេញ)៖ នាថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ លោកហង្សសុវណ្ណាអនុប្រធានFASMEC ខេត្តសៀមរាប តំណាងរបស់ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ SME បានអញ្ជើញអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » និងចែកវិញ្ញាបនបត្រ ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រថវិការពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែរបានរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៥៤នាក់ ។