(ភ្នំពេញ)៖ នាថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SME Trading ធ្វើដំណើរទស្សនកិច្ចទៅមើលទីតាំងចំការទុរេន នៅថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ និង រកទីផ្សារជូនប្រជាកសិករ ក្នុងការនាំផលិតផលខ្មែរចេញទៅលក់នៅក្រៅប្រទេស។