(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ផាត់ ដា ប្រធានក្រុម Group «ក្រុមចាក់អង្រែថ្ងៃ១៨» និងជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E Get បានចូលខ្លួនសារភាពកំហុស ក្នុងការកៀរគរកម្លាំងធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដែលគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជាមួយនោះដែរលោកស្នើសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឈ្មោះ ផាត់ ដា បាននិយាយថា៖ «ខ្ញុំបាទពិជាមានកំហុសខុសឆ្គងខ្លាំងណាស់ដែលបានធ្វើឱ្យចលនាមួយនេះបង្ករភាពវឹកវរដល់សង្គម ហើយខ្ញុំបាទទទួលស្គាល់រាល់កំហុស ខុសឆ្គងដ៏ធំមួយនេះ និងសូមគោរពស្នើសុំការសណ្ដោសប្រោសប្រណៃពីសម្ដេចទាំងពីរ ឱ្យរូបខ្ញុំមានឱកាសក្នុងការកែខ្លួនឡើងវិញធ្វើជាប្រជាពលរដ្ឋល្អក្នុងសង្គម ហើយសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាពលរដ្ឋមេត្តាបញ្ឈប់ជាបន្ទាន់នូវការរួមរួបបាតុកម្មថ្ងៃទី១៨ សីហា ខាងមុខនេះ»