(កំពង់ធំ)៖ លោក វណ្ណ: សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ស្រុក សូមប្រកាសយ៉ាងឱឡារិកគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) គឺពិតជាបានផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ តភ្ជាប់សេដ្ឋកិច្ច និងបង្កើនកំណើនពាណិជ្ជកម្ម ទេសចរណ៍ និងលើកកម្ពស់ផលិតផលសរុបក្នុងស្រុក ពិសេសតាមរយៈការបង្កើនការ វិនិយោគប្រកបដោយសក្តានុពល និងចីរភាព។
តែផ្ទុយទៅវិញ ក្នុងរយៈពេលថ្មីៗ កន្លងទៅនេះ ក្រុមប្រឆាំងអគតិជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបំភ័ន្តបំភ្លៃ និងញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក្នុងចេតនាខ្មៅកខ្វក់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ រដ្ឋបាលស្រុក សូមប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេនូវរាល់បទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុក ប្តេជ្ញាចិត្តប្រឆាំងដាច់ខាត និងសូមថ្កោលទោសចំពោះពួកជ្រុលនិយមដែលញុះញង់បង្កចលាចលនិងអសន្តិសុខក្នុងសង្គមជាតិ៕
https://image.freshnewsasia.com/2021/id-022/fn-2024-08-17-17-20-35-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-08-17-17-20-36-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-08-17-17-20-36-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-08-17-17-20-36-4.JPG