(កំពង់ស្ពឺ)៖ កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឲ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
ជាមួយគ្នានោះ ក្នុងនាមកងរាជអាវុធហត្ថខេត្ត ក៏បានរៀបចំរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ កម្លាំងត្រៀម២៤ លើ២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មើសផ្សេងៗ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនើង ល្បែងស៊ីសង គ្រឿងញៀនជាដើម ប្តេជ្ញាបង្ក្រាបដោយគ្មានការលើកលែងឡើយ៕