(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងរួមមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមដោយសម្តេចតេជោ ដើម្បីផលប្រយោជន៍ នៃសន្តិភាព ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣។
រដ្ឋបាលខេត្តាព្រៃវែង សូមគាំទ្ររាជរដ្ឋាភិបាល ចំពោះទិសដៅអភិវឌ្ឍន៍ និងអភិរក្សបណ្តាខេត្តជាប់ព្រំដែន ឲ្យកាន់តែមានភាពរីកចម្រើន ជាពិសេសផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដែលជាខឿនការពារជាតិតាមព្រំដែនដ៏រឹងមាំ៕