(ភ្នំពេញ)៖ ក្នុងគោលដៅចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រៅគន្លងប្រជាធិបតេយ្យ ក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ចង់បញ្ឆេះកំហឹងយុវជនឱ្យងើបបះបោរប្រឆាំងរដ្ឋាភិបាល ដោយមួលបង្កាច់ និងបំភ្លៃ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម(CLV-DTA)។

ដូច្នេះតើយុវវជនគួរធ្វើបែបណា ដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់អ្នកនយោបាយជ្រុលនិយម?

ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ កិច្ចពិភាក្សារបស់ Fresh Talk មានវាគ្មិនកិត្តិយស២រូបនឹងចូលរួមបកស្រាយក្នុងនោះរួមមាន៖

- ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ៖ ទីប្រឹក្សាផ្ទាល់សម្តេចធីបតី ហ៊ុន ម៉ាណែត
- ឯកឧត្តម សេរី កុសល ៖ អ្នកតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា។

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕