(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះពិនិត្យកម្លាំង ព្រមទាំងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លើតួនាទីភារកិច្ច។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានបញ្ជាឲ្យកម្លាំងនគរបាលត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនទូទាំងខេត្ត។ ជាមួយគ្នានេះ កម្លាំងនគរបាល បានត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាលសកម្មភាពក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងបង្កការញុះញង់ ដោយធ្វើបដិវត្តន៍ពណ៌ បាតុកម្មទាមទារឱ្យមានចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្តេជ្ញាការពារ និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ ជាពិសេសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ចូលរួមធ្វើបាតុកម្មដោយខុសច្បាប់នៅរាជធានីភ្នំពេញឡើយ៕