(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងសហការរៀបចំកិច្ចពិភាក្សាស្ដីអំពី «យុត្តិធម៌អន្ដរកាល៖ ការស្វែងយល់អំពីឥទ្ធិពលនៃជំនឿ ក្នុងការផ្សះផ្សា និងការចងចាំ» ជូនសាស្ដ្រាចារ្យអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិប្រមាណ៥០រូប មកពីសាកលវិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហ្វីលីពីន អាឡឺម៉ង់ និង ទីម័រលេស្ដេ ក្រោមកិច្ចសហប្រតិបត្តការរៀបចំឡើងដោយ កម្មវិធីភាពជាដៃគូសម្រាប់ការកសាងសន្តិភាពសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) នៃអង្គការGIZ។
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ខាងក្រោមនេះ៖