(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល បានប្រមាណ៤៧១ លើក ដើម្បីពង្រឹងការយល់ដឹងអំពីពន្ធដារពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ទំនើបកម្មពន្ធដារ និងវឌ្ឍនភាពថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាអ្នកជាប់ពន្ធ​ ដែលមានសិក្ខាកាមចូលរួមប្រមាណចំនួន ​​​​៦៤ ៦៨៦ រូប។

ដោយឡែកនៅក្នុងខែកក្កដា បានរៀបចំចំនួន ៧១ លើក ​ដោយមានសិក្ខាកាមចំនួន ៨ ៤៦៥ រូប​។

អគ្គនាយកដ្ឋានពន្ធដារ ​បានបន្តនិងជំរុញការរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពី ពន្ធដារ ជូនដល់ដៃគូសំខាន់ៗ រួមមាន ស្ថានទូត សភាពាណិជ្ជកម្ម ភ្នាក់ងារសេវាកម្មពន្ធដារ សហគ្រាសផ្ដល់សេវា គណនេយ្យនិងពន្ធដារធំៗ (Big 4) សហគ្រាសធំៗ ព្រមទាំងសាធារណជនទូទៅ។

អគ្គនាយកដ្ឋានពន្ធដារ ​នឹង​បន្តរៀបចំការបណ្ដុះបណ្ដាលជូនមន្ត្រី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនអ្នកជាប់ពន្ធនិងសាធារណជនអំពីសៀវភៅ ណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្ដីពីការ ស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ។

​បន្ថែមពីនេះ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធ​កម្មវិធីចំនួន ៣៣ (ស្មើនឹង ១៨២ លើក)។ ហើយបើគិតចាប់ពីឆ្នាំ២០១៤ រហូត ដល់បច្ចុប្បន្នមានប្រព័ន្ធ​កម្មវិធី (System និង Application) សរុបចំនួន ៨២ ក្នុងនោះប្រព័ន្ធចំនួន ៥៨, កម្មវិធីចំនួន ២១ និងគេហទំព័រចំនួន ២​៕