(សៀមរាប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ផលប្រយោជន៍ជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយឆន្ទៈរបស់ប្រជាជនដ៏ច្រើនលើសលប់តាមការបោះឆ្នោតលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ការចេញបទបញ្ជានេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបថ្មី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន គឺមានក្រុមត្រៀមកាំភ្លើង ត្រៀមគ្រាប់បែកកែច្នៃ និងដ្រូន ដើម្បីបាញ់ ហើយតដៃជាមួយសមត្ថកិច្ច។
ជាមួយអំពើក្បត់នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថកម្ទេចចោលភ្លាម ដើម្បីការពារអាយុប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
សូមស្តាប់ការបញ្ជាក់ខ្លាំងៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា៖