(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹងរៀបចំវេទិកា «យុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា អំពីបញ្ហាបរិស្ថានវគ្គដំបូង» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាម៉ោង៨៖០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមវត្តមាន លោក សាបូ អូហ្សាណួ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
កម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់របស់ក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមឡើង ជាលក្ខណៈទ្រង់ទ្រាយធំសម្រាប់ និស្សិតកម្រិតបរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រកួតប្រជែងគ្នា ដោយផ្តោតលើវិស័យគាំពារបរិស្ថានអភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព ក្នុងគោលបំណងបង្កើនសមត្ថភាពយុវជន ក្នុងការជជែកវែកញែក និងស្វែងរកលទ្ធផលសិក្សាថ្មីៗពីបរិស្ថាន៕