(សៀមរាប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបកស្រាយបំភ្លឺនូវហេតុផលមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវអភវិឌ្ឍន៍នៅភាគឦសាននៃប្រទេស ដោយសហការជាមួយប្រទេសដទៃនៅជិតខាង។
ក្នុងពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបថ្មី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានទាញហេតុផលថា គ្រប់បណ្ដាប្រទេសនានានៅលើពិភពលោក ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីការអភិវឌ្ឍ ពោលសូម្បីតែសហរដ្ឋអាមេរិក ក៏ត្រូវសហការប្រទេសដទៃដូចគ្នាផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសផ្សេងៗ ត្រូវការកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីការអភិវឌ្ឍ ចុះហេតុអ្វីកម្ពុជាមិនអាចធ្វើយ៉ាងដូច្នេះបាន ដែលហាក់ដូចជាមិនសមហេតុផលទាល់តែសោះ។
សូមស្ដាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា៖