(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ចេញកម្លាំងគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមជ្រុលនិយមមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបញ្ជាក់ថា ដើម្បីអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីថែរក្សាសន្តិភាព ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងរាំរាំងមិនឲ្យមិនពួកជ្រុលនិយម មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះដើម្បីកុំឲ្យពលរដ្ឋស្លូតត្រង់រងគ្រោះ ដោយចាញ់បោកក្រុមជនក្បត់ជាតិនោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានយល់កាន់តែច្បាស់ ជៀសវាងចាញ់បោក និងរងគ្រោះដល់ខ្លួនដោយសារក្រុមជនក្បត់ជាតិមួយក្តាប់តូចនេះ។
បន្ថែមពីនេះ លោក វ៉ី សំណាង បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការពន្យល់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយថា តើអ្វីទៅជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឲ្យប្រជាពលរដ្ឋបានយល់ ដើម្បីកុំឲ្យចាញ់បោកប្រាស់ ការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច៕