(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាចិត្តយ៉ាងមោះមុត ធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ការត្រៀមខ្លួន និងត្រៀមចេញប្រតិបត្តិការដើម្បីរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៕