(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២-១៦ខែសីហា ឆ្នាំ២០២៤ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង (ចង្កូតឆ្វេង ៦គ្រឿង និងចង្កូតស្តាំ ៤គ្រឿង)។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕