(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់កុំព្យូទ័រ ចំនួន១៧០គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់បម្រើ ដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
ក្នុងពិធីនេះ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕