(កំពង់ចាម)៖ អតីតសកម្មជនជួរមុខរបស់អតីតបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់របស់គណបក្សខ្មែរស្រឡាញ់ជាតិឆ្នាំ២០២២ផងនោះ បានចេញវីដេអូថ្កោលទោសក្រុមប្រឆាំងមួយចំនួនដែលកំពុងបំផុសបំផុលបង្កចលាចលក្នុងសង្គម ព្រោះតែរឿងប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។
អតីតសកម្មជនជួរមុខរបស់អតីតបក្សប្រឆាំងរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃសូមកុំជឿតាម និងកុំធ្វើតាមការញុះញង់អកុសលក្រុមប្រឆាំងទាំងនោះឲ្យសោះ ហើយគួរតែគិតដល់សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព និងបន្តការអភិវឌ្ឍសង្គមជាតិបន្ថែមទៀត៕