(ព្រះវិហារ)៖ លោកអនុសេនីយ៍ឯក រស់ សារុន មេបញ្ជាការផ្នែកសឹករងឆែប របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកងអនុសេធំ ដែលកំពង់ឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីបង្គោល ព្រំដែនកម្ពុជាលេខ០២៤ មានចំងាយពីទឹកដីកម្ពុជាទៅលើខ្សែទឹកនៃទន្លេប្រវែង១៣២ម៉ែត្រ ដែលបង្គោបានបោះនៅឆ្នាំ២០០១។ បង្គោលព្រំដែនកម្ពុជានេះ គឺបោះដោយកម្ពុជា ចំណែកបង្គោលព្រំដែនឡាវគឺបោះដោយឡាវ។
លោកមេបញ្ជាការថ្លែងបញ្ជាក់ទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះកម្ពុជា -ឡាវ បានសហការគ្នាល្អណាស់ ដោយមិនមានបញ្ហាដូចក្រុមប្រឆាំងជ្រុលនិយមនិយាយបំផុសថារាជរដ្ឋាភិបាលបានបង្កើតគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTAនេះ កាត់ទឹកដីទៅឱ្យឡាវនោះទេ។
លោកថា ការពិតគឺគ្មានទេរឿងនេះ គឺក្រុមប្រឆាំងមួយក្រុមតូចបំផុសឱ្យមានអសន្តិសុខដល់សង្គម។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រចំពោះគម្រោងអភិវឌ្ឍ CLC-DTAនេះ។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកមេបញ្ជាការផ្នែកសឹករងឆែប ខេត្តព្រះវិហារដូចខាងក្រោម៖