(ព្រះសីហនុ)៖ នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយនាវី មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកជាច្រើនរូប បានទទួលស្វាគមន៍នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចំនួន០១គ្រឿង ឈ្មោះ KRI BIMA SUCI ដែលដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដែលមាននាវិកសរុបចំនួន២៨១នាក់។
ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លើកនេះមានរយៈពេល៤ថ្ងៃ (ចាប់ពីថ្ងៃទី១៦-១៩ ខែសីហា ឆ្នាំ២០២៤) ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែរឹងមាំបន្ថែមទៀតនូវ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែក រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌូនេស៊ី)។
ជាមួយគ្នានេះ ក៏មានការដង្ហែក្បួន (ដើរស្មើ) របស់ទាហាននៅតាមផ្លូវមាត់សមុទ្រឆ្នេរអូត្រេះ, រាត្រីវប្បធម៌ និងទស្សនកិច្ចតំបន់ទេសចរមួយចំនួន។
នាវាហ្វឹកហ្វឺនឈ្មោះ“KRI Bima Suci” នេះមានលក្ខណៈបច្ចេកទេស៖
*នាវាក្ដោងឈ្មោះ KRI BIMA SUCI
*IMO : 9792319
*បណ្ដោយ ១១១.២០ម៉ែត្រ
*ទទឹង ១៣.៦៥ម៉ែត្រ
*ជម្រៅទឹក ៦ម៉ែត្រ
*នាវិកសរុប ២៨៤នាក់។
នាវានេះដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការនាវា នៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី៕