(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយដកហូតបាន ដាវសាំម៉ូរ៉ៃ និងម៉ូតូ១គ្រឿង នៅយប់ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមបណ្ដាយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន បានទី១-ឈ្មោះ ភឹម ដារ៉ូ អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ យ៉េន ឌីណា ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបានដាវសាំម៉ូរ៉ៃ១ដើម និងម៉ូតូ១គ្រឿង ផងដែរ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ និងចាត់ការបន្ដ៕