(ភ្នំពេញ)៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោស​ប្រឆាំង​យ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិត​ព័ត៌មាន​ភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង និងគម្រោង​អភិវឌ្ឍតំបន់​ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

សម្ដេចតេជោ បានរំលឹកក្រុមប្រឆាំងក្នុងប្រទេសមិនឱ្យឆ្លងផុតបន្ទាត់ក្រហមទេ ហើយលុបចោលនូវគម្រោងផ្តួលរំលំរាជរដ្ឋាភិ​បាលស្របច្បាប់​តាម​ការ​អំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។

ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត គឺជាទង្វើបំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញ​សុខសន្តិភាព​ដែលកម្ពុជា​ទទួល​បាននាពេលបច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្តិសុខ បំផ្លាញ សន្តិភាព តាមរយៈការធ្វើកុប​កម្មដោយ​ខុសច្បាប់ ដើម្បីធានាឱ្យប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាព ស្ថិរភាព នយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែល​កំពុង​រង​ផលប៉ះពាល់ពីខាងក្រៅ។

ញត្តិគាំទ្ររបស់សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុងបានបញ្ជាក់ថា៖ «យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងដាច់អហង្ការចំពោះទង្វើទាំង​ឡាយ ដែល​បង្កឡើងដោយក្រុម ឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិត ព័ត៌មានភូត​កុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហា​បវរធិ​ប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ បានប្រកាសគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រ​ឆាំង​ក្រៅ​ច្បាប់​នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុង​គោល​ដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាព ប្រទេសបង់ក្លាដេស។

«យើងខ្ញុំសូមស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមមានស្មារតី​ប្រុង​ប្រយ័ត្ន និងថ្កោលទោសចំពោះទង្វើទុច្ចរិតប៉ុនប៉ងញុះញង់របស់ក្រុមការងារឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងបង្ករអស្ថិរភាពសង្គម បំផ្លិច​បំផ្លាញ​សុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបានបន្ទាប់ពីការបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»

សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា បានលើកឡើងថា ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា​ទង្វើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិច​បំផ្លាញ​សុខសន្តិ​ភាព​ដែល​កម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។

«យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសមាគមន៍ សូមប្រកាសគាំទ្រទាំងស្រុងចំពោះការរអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង​បន្ទាប់​ពីក្រុម​ប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យមានចលាចល»