(ចិន)៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតវិបុលភាពរួមគ្នាវេទិកាសហគ្រិនវ័យក្មេង មេគង្គ-ឡានឆាង បានបញ្ចប់ដោយជោគជ័យ នៅក្នុងទីក្រុងគុនមីង ប្រទេសចិន។
វេទិកានេះ មានគោលបំណងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងចំណោមនោះយុវជនដែលមកពីបណ្ដាប្រទេស មេគង្គ-ឡានឆាង និងធ្វើការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បណ្តាប្រទេស មេគង្គ-ឡានឆាង។
វេទិកាមួយនេះ បានរៀបចំដោយសហព័ន្ធយុវជនចិន និងសមាគមសហគ្រិនវ័យក្មេង ចិន-អាស៊ាន និងបានរៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនងយុវជនអន្តរជាតិចិន សហព័ន្ធយុវជនខេត្តយូណាន និងរដ្ឋាភិបាលប្រជាជននៃទីក្រុង គុនមីង។
ក្នុងពិធីបើកវេទិកានេះ សេចក្តីថ្លែងការណ៍របស់ទីក្រុងគុនមិញ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសហគ្រិនវ័យក្មេងនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ត្រូវបានចេញផ្សាយ ដោយមានការឯកភាពគ្នា ទៅលើការបង្កើតយន្តការសហប្រតិបត្តិការសម្រាប់សហគ្រិនវ័យក្មេង នាបណ្តាប្រទេស មេគង្គ-ឡានឆាង ដោយអំពាវនាវដល់សហគ្រិនវ័យក្មេង មកពីបណ្តាប្រទេសទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃការពិគ្រោះយោបល់ឲ្យទូលំទូលាយ។
លេីសពីនោះទៀត ជាការចូលរួមរួមចំណែក ជាផលប្រយោជន៍រួម ការចូលរួមក្នុងការអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ ប្រកាន់ខ្ជាប់នូវភាពបើកចំហ និងសមាហរណកម្ម រួមទាំងប្រាជ្ញា និងកម្លាំងដើម្បីកសាងសហគមន៍ នាបណ្តាប្រទេស មេគង្គ-ឡានឆាង ឲ្យកាន់តែមានភាពជិតស្និទ្ធ នាពេលអនាគតរួមគ្នា៕