(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិគីមី និងភរិយាលោកស្រី កេត រ៉ាឌី ព្រមទាំងក្រុមគ្រួសារ កំពុងមានទុក្ខជាទម្ងន់ ដោយអ្នកម្ដាយរបស់លោក គឺឧបាសិកា សន សារុន (ហៅលោកយាយព្រែក) បានទទួលមរណភាពនៅម៉ោង ៤៖៤៩នាទីទៀបភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
សពឧបាសិកា សន សារុន ត្រូវបានតម្កល់ទុក និង ប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល តាមផ្លូវជាតិលេខ១ ចម្ងាយពីរាជធានីភ្នំពេញ ៥៥គីឡូម៉ែត្រ ជិតដល់អ្នកលឿងត្រើយខាងលិច។
សពឧបាសិកា សន សារុន នឹងបូជានៅថ្ងៃ ១២រោច ខែភទ្របទ អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១០៖១១ព្រឹក នៅវត្តមនីបុទម ហៅវត្តកំពង់ភ្នំក្រៅ។
ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី បងប្អូន ញាតិមិត្ត សាច់សារលោហិតជិតឆ្ងាយ និងភ្ញៀវកិត្តិយសញាតិមិត្តជិតឆ្ងាយនៃសព។
ទូរស័ព្ទទំនាក់ទំនង៖ ០១២ ៣១៥ ១០៦ និង ០៩៧ ២៤ ៨៣ ៨៨៨។