រដ្ឋមន្ដ្រីក្រសួងអប់រំ អញ្ជើញចូលរួមបុណ្យសពស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ដែលបានទទួលមរណភាព នៅយប់មិញនេះ
25-09-2016 12:00
(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុង រដ្ឋមន្ដ្រីក្រសួងអបរំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រសួងអប់រំ ចូលរួមបុណ្យសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិក អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant) ដែលបានទទួលមរណភាពនៅយប់មិញនេះ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។
ពេលនេះ សពត្រូវបានតម្កល់នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សាសឡា)។
សូមបញ្ជាក់ថា ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក Christian de Pallière ជាជនជាតិបារាំង ដែលបានជួយកុមារកម្ពុជារាប់ពាន់នាក់ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាពនៅវេលាម៉ោង៦៖៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ ដោយជរាភាព។ សពនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល៕