(ភ្នំពេញ)៖ តាមរយៈវីដេអូដែលស្រ្តីមួយរូបជាអតីតសកម្មជន អតីតក្រុមប្រឆាំង បានទម្លាយការព្រួយបារម្ភជុំវិញការញុះញង់ របស់ក្រុមប្រឆាំងរដ្ឋាភិបាលមួយក្ដាប់តូច ដែលមានបំណងបង្ករភាពវឹកវរនៅក្នុងសង្គម តាមរយៈការប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
អ្នកនាងបាននិយាយថា ក្នុងនាមខ្លួនជាម្ដាយមួយរូប យល់ច្បាស់ណាស់ថាឪពុកម្ដាយ និងជាអ្នកដឹកនាំ មានការព្រួយបារម្ភណាស់ចំពោះសុខទុក្ខកូនចៅខ្លួន និងប្រជាជនរបស់ខ្លួន។ អ្នកនាងបានបន្ថែមនូវប្រយោគមួយឃ្លាថា៖ «អ្នកស្រែកបានតែស្រែក អ្នកដែលមិនធ្វើមិនខុស ហើយអ្នកដែលធ្វើចាំតែខុស»។
ការលើកឡើងនេះ តាមរយៈវីដេអូដែលមានរយៈពេល ៧៖៣៥វិនាទី ដែលសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះជាមួយនឹងការសរសេរចំណងជើងថា «សូមស្តាប់ការលើកឡើងរបស់ ក្មួយស្រី ទាក់ទងរឿងជាតិ ទឹកដី ពិសេសគឺ CLV-DTA»៕