(ភ្នំពេញ)៖ កញ្ញា បញ្ញា បានថ្លែងយ៉ាងដូច្នេះថា «ដោយមើលឃើញថា បងប្អូនមួយចំនួននៅតែបន្តចាញ់បោកការញុះញ៉ង់របស់ជនមួយក្រុមតូច នាងខ្ញុំចេញវីដេអូមួយនេះបន្ថែមទៀត ដើម្បីអំពាវនាវ និងទទូចស្នើសុំជាថ្មីម្តងទៀត សំណូមពរឲ្យបងប្អូនទាំងនោះធ្វើការពិនិត្យ ស្វែងយល់ ឲ្យបានច្បាស់លាស់ និងល្អិតល្អន់ ពីអ្វីទៅជាខ្លឹមសារពិតប្រាកដរបស់ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ក្នុងគោលបំណងឲ្យបងប្អូនជៀសវាងការចាញ់បោក ការឃោសនាបំភ្លៃការពិត ដែលនាំឲ្យបងប្អូនក្លាយជាជនរងគ្រោះពីការបោកប្រាស់នោះ កិច្ចការនេះនាងខ្ញុំ និងយុវជនជាច្រើនបានឆ្លងកាត់អស់ហើយពិតជាគ្មានប្រយោជន៍នោះទេ»៕