(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារមួយពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្រោយតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
តាមរយៈសារលោក ហ៊ុន ម៉ានី បានបង្ហាញការគាំទ្រចំពោះការបកស្រាយបំភ្លឺរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើក្រុមអគតិជ្រុលនិយមដែលប្រឌិតព័ត៌មានមិនពិត ពាក់ ព័ន្ធ នឹង កិច្ច សហប្រតិបត្តិការ តំបន់ ត្រីកោណ អភិវឌ្ឍន៍ CLV-DTA នាំឲ្យមានការយល់ច្រឡំ។
ខាងក្រោមនេះ ជាសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖